បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង បានចេញសេចក្ដីសម្រេចបិទទីតាំងឱសថ ពេជ្រ ចិន្ដា ជាបណ្ដោះអាសន្ន ក្រោយរកឃើញមានជាប់ពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩ ។ ទីតាំងខាងស្ថិតនៅក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

យោងតាមលិខិតសម្រេចនោះបានឱ្យដឹងថា លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចេញសេចក្ដីសម្រេចបិទទីតាំងជាបណ្ដោះអាសន្នឱសថ ពេជ្រ ចិន្ដា ក្រោយពាក់ព័ន្ធឈ្មោះភិន មេត្តា អាយុ៣២ឆ្នាំ រស់នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មានជំងឺកូវីដ១៩ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ និងបានចូលទីតាំងឱសថស្ថាននេះ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

សម្រាប់ខ្លឹមសារលំអិត សូមអានសេចក្តីសម្រេចខាងក្រោម៖