ដើមពុកមាត់ឆ្មាដែលភាសាអង់គ្លេសហៅថា Java Tea ឬ MisaiKucingត្រូវបានគេយកមកចម្រាញ់ជាតែ និងខ្លះអាចយកជាស្លឹកស្រស់មកចម្រាញ់ជាថ្នំាខ្មែរដោយខ្លួនឯង ហើយយើងអាចរកទិញវាបាននៅកន្លែងលក់កូនឈើ។ ដើមពុកមាត់ឆ្មាជាប្រភេទរុក្ខជាតិ ឬតែដែលអាចលាងជម្រះសារធាតុពុលពីក្នុងរាងកាយដោយសារវាមានសារធាតុគីមីដ៏ពិសិដ្ឋពីធម្មជាតិ។ ហើយអត្ថប្រយោជន៏របស់វាមួយចំនួនទៀតមានដូចជា៖
-លាងសម្អាតជាតិពុលចេញពីក្នុងខ្លួនតាមរយះការបត់ជើងតូច
-ជួយអោយតម្រងនោមមានសុខភាពល្អ
-ជួយបញ្ចុះទឹកនោម
-ជម្រះសារធាតុ អាស៊ីតអ៊ុយរិច ហើម សន្លាក់
-បញ្ចុះកូឡេស្តេរ៉ូលមិនល្អ បង្កើតកូឡេស្តេរ៉ូលល្អ
-បញ្ចុះទ្រីគ្លីសេរីតក្នុងសសៃឈាម សម្រួលតុល្យភាពជាតិស្ករក្នុងឈាម
-សំរាប់អ្នកមានជំងឺទឹកនោមផ្អែម និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីសម្ពាធឈាមឡើងខ្ពស់
-ស្លឹកស្រស់អាចបុកបំពោកលើដំបៅ ឬកន្លែងហើម រលាក ដើម្បីអោយឆាប់បានជាសះស្បើយ ៕