ឥណ្ឌាអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ១២ដាក់ឱ្យប្រើប្រាស់សាកល្បងនូវបច្ចេកវិទ្យា 5G ក្នុងរយៈពេល ៦ខែ ។ នេះយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC news ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

បើតាមសម្តីរបស់មន្ត្រីជាន់ខ្ពស់ឥណ្ឌាមួយរូបបានឱ្យដឹងថា ក្រសួងទូរគមនាគមន៍ឥណ្ឌា បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ១២ មានដូចជា Ericsson, Nokia និង Samsung ព្រមទាំងក្រុមហ៊ុនផ្សេងៗទៀត ដាក់ឱ្យប្រើប្រាស់សាកល្បងនូវបច្ចេកវិទ្យា 5G ក្នុងរយៈពេល ៦ខែ។ នៅក្នុងតារាងបញ្ជីឈ្មោះក្រុមហ៊ុនដែលត្រូវបាន អនុញ្ញាតនោះមិនមានឈ្មោះក្រុមហ៊ុនចិន Huawei និង ZTE ឡើយ។ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាក៏មិនបានចេញសេចក្ដីប្រកាសជាផ្លូវការ ណាមួយហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនចិនទាំងពីរនេះផងដែរ។

គួរបញ្ជាក់ថា ឥណ្ឌាជាប្រទេសមួយដែលមានប្រជាជនប្រើប្រាស់ទូរស័ព្ទដៃច្រើនជាងគេបំផុត ហើយជាប្រទេសដែលមានប្រជាជនប្រើប្រាស់ស្មាតហ្វូនច្រើនជាងគេផងដែរ៕