ព្យាបាលឈឺសន្លាក់ដៃជើង ដោយគ្រាន់តែប្រើ ខ្ញី ក្រូចឆ្មារ ជីវ៉ាន់ស៊ុយ ហើយនិងត្រសក់។
១.គ្រឿងផ្សំដែលអ្នកចាំបាច់ត្រូវប្រើ
-ខ្ញីខ្ចីល្មម ១មើម
-ក្រូចឆ្មារ ១ចំណិតធំ
-ជីវ៉ាន់ស៊ុយ ២ដើម
-ត្រសក់ ១ផ្លែ។
២.របៀបធ្វើ
-លាងគ្រឿងផ្សំទាំងអស់អោយបានស្អាត (ខ្ញីនិងត្រសក់ត្រូវចិតសំបកចេញ)
-ចិតត្រសក់ ខ្ញី និងជីវ៉ាន់ស៊ុយជាចំនិតតូចៗ
-ដាក់គ្រឿងផ្សំទាំងអស់នៅក្នុងម៉ាស៊ីនកិនទឹកក្រឡុកហើយកិនវាចូលគ្នារួចចាក់ដាក់ក្នុងកែវហើយទទួលទានជាការស្រេច ១ទៅ២ដងក្នុងមួយថ្ងៃ ម្តងកន្លះកែវនឹងទទួលបានប្រសិទ្ធភាពជាមិនខាន។
* ខ្ញី ក្រូចឆ្មារ ត្រសក់ មានប្រសិទ្ធភាពបំផុតក្នុងការរក្សាសីតុណ្ហភាពក្នុងរាងកាយ និងជាពិសេសវាមានឥទ្ធិពលបំផុតក្នុងការកំចាត់អាស៊ីតអ៊ុយរិចសន្លាក់។ ចំនែកឯជីវ៉ាន់ស៊ុយវិញជារុក្ខជាតិដែលជួយលុបបំបាត់ជាតិពុល និងបន្ថយការរលាក ៕